វៀតណាម-សាធារណៈរដ្ឋ Seychelles ជំរុញកិច្ចសហប្រតិបត្តិការ

វៀតណាម-សាធារណៈរដ្ឋ Seychelles ជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Seychelles លោក James Alix Michel។
(VOV Online)


(VOVworld) – នារៀលថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Seychelles លោក James Alix Michel។ 
ក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ
ការចរចាររវាងប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang  ជាមួយប្រធាធនាធិបតី
សាធារណៈរដ្ឋ Seychelles ហើយជឿជាក់ថា៖ ដំណើរទសន្សកិច្ចរបស់លោកប្រធានាធិបតី
Seychelles នឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយក្នុងទំនាក់ទំនងរវាង ប្រទេសទាំង
២។ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung បានថ្លែងអំណរគុនចំពោះរដ្ឋាភិបាល Seychelles ដែលបានទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ របស់វៀតណាម។ រីឯខ្លួនវិញ ប្រធានាធិតបី
James Alix Michel បានអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះបានជំរុញទំនាក់ទំនងសហ
ប្រតិបត្តិការរវាងប្រទេស ទាំង ២។ ក្នុងឱកាសនេះដែរ ភាគីទាំង ២ បានចេញសេចក្តីថ្លែង
ការរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ