វៀតណាមស្នើចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ
|
អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នៅក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម
នាថ្ងៃទី១៧មិនា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាម
ចំពោះសកម្មភាពនាពេលថ្មីៗនេះ របស់ចិន នៅតំបន់ប្រជុំកោះ Hoang Sa របស់វៀត
ណាម អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binhលើកច្បាស់ថា៖
“ វៀតណាមអះអាងជាថ្មីម្តង់ទៀតអំពីអធិបតេយ្យភាពដែលមិនអាចប្រកែក
បានចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការដែលចិនបន្តកសាង ផ្លាស់ប្តូរ
ស្ថានភាពដើមប្រជុំកោះ Hoang Sa និងរៀបចំសកម្មភាពទេសចរ នៅប្រជុំកោះនេះគឺខុសច្បាប់ មិនអើពើដល់ការព្រួយបារម្ភ របស់វៀតណាមនិងសហគមន៍អន្តរជាតិ ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ វៀតណាមប្តេជ្ញាចិត្តបដិសេធយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពពោលខាងលើរបស់ចិន និងសំណូមពរចិនត្រូវបញ្ចប់ភ្លាម និងមិនទុកអោយសកម្មភាពដូច្នេះបន្តកើតមានឡើង ត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម និងច្បាប់អន្តរជាតិ មានសកម្មភាពជាក់ស្ដែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព វៀតណាម -ចិន ក៏ដូចជារក្សាសន្តិភាព ស្ថិរភាពនៅតំបន់សមុទ្រខាងកើត៕ ”