វៀតណាមសន្យាកសាងតំបន់មួយដោយគ្មៀនគ្រឿងញៀន

(VOVWORLD) - កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ២០០នាក់មកពីប្រទេសនិងអង្គការអន្តរជាតិនានាដូចជា៖ កម្ពុជា ឡាវ ចិន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអាមេរិក (DEA) ភ្នាក់ងារប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និងអង្គការ UNDOC ជាដើម។

  នារសៀលថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន។

កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ២០០នាក់មកពីប្រទេសនិងអង្គការអន្តរជាតិនានាដូចជា៖ កម្ពុជា ឡាវ ចិន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអាមេរិក (DEA) ភ្នាក់ងារប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និងអង្គការ UNDOC ជាដើម។

វៀតណាមសន្យាកសាងតំបន់មួយដោយគ្មៀនគ្រឿងញៀន - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh (រូបថត៖ ANTD)

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងនូវការប្ដេជ្ញាចិត្ត សុឆន្ទៈ និងការសន្យារបស់វៀតណាម ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងបទល្មើសរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសនានាក្នុងតំបន់និងលើពិភពលោកផងដែរ។ វៀតណាមបាន កំពុង ហើយនឹងជាសមាជិកដោយមានការទទួលខុសត្រូវជានិច្ច ហើយរួមដំណើរជាមួយប្រទេសនានាក្នុងតំបន់និងលើពិភពលោកអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យានិងកិច្ចព្រមព្រៀងនានាដែលសម្រេចបាន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយវិបុលភាពនិងការកសាងតំបន់មួយដោយគ្មានគ្រឿងញៀន។

កិច្ចប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ក្នុងនោះសង្កត់ធ្ងន់ថា ប្រទេសនានាក្នុងតំបន់ត្រុវការបន្តលើកកំពស់តួនាទីក្នុងការកសាងគោលនយោបាយ យុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀននៃប្រទេសខ្លួន ជំរុញយ៉ាងខ្លាំងនូវយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនដោយទ្រង់ទ្រាយធំ ដែលផ្តោតទៅលើតំបន់ព្រំដែននិងខ្សែផ្លូវដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ