វៀត​ណាមសន្យា​បង្កលក្ខណៈងាយស្រួល​ដល់សហគ្រាស​សិង្ហបុរី​ធ្វើអាជីវកម្ម​នៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ កុម្ភៈ បន្តសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរីនោះ ប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខនៅសិង្ហបុរី។
វៀត​ណាមសន្យា​បង្កលក្ខណៈងាយស្រួល​ដល់សហគ្រាស​សិង្ហបុរី​ធ្វើអាជីវកម្ម​នៅវៀតណាម - ảnh 1លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញជួបជាមួយលោក Ming Maa ប្រធានសម្ព័ន្ធក្រុមហ៊ុន Grab (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយលោក Ming Maa ប្រធានសម្ព័ន្ធក្រុមហ៊ុន Grab នោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឱ្យ Grab ចូលរួមយ៉ាងខ្លាំងក្លាក្នុងកម្មវិធីជួយសម្រួលការផ្លាស់ប្ដូរឌីជីថលក្នុងសហគ្រាស សហករណ៍ និងក្រុមគ្រួសារធ្វើអាជីវកម្មដំណាក់កាល ២០២១-២០២៥ របស់វៀតណាម។ ស្ថាប័នមានសម្ថកិច្ចរបស់វៀតណាមនឹងគាំទ្រ Grab លើវិស័យនេះ។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន YCH - សហគ្រាសដែលវិនិយោគនៅវៀតណាមតាំងពីរឆ្នាំ ២០០៩ នោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះសម្ព័ន្ធក្រុមហ៊ុន YCH ដែលបានបណ្តាក់ទុនរួមគ្នាជាមួយសម្ព័ន្ធក្រុមហ៊ុន T&T ដោយបានវិនិយោគមជ្ឈមណ្ឌល logistics ពហុភាគីក្នុងទ្រង់ទ្រាយធំនៅខេត្ត Vinh Phuc វៀតណាម។ លោកប្រធានរដ្ឋ បានអះអាងថា វៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុនវិនិយោគ និងធ្វើអាជីវកម្មយ៉ាងយូរអង្វែង និងប្រកបដោយចីរភាពនៅវៀតណាម។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង វិនិយោគជួរមុខនៅអាស៊ី - ប៉ាស៊ីហ្វិក (FWD) នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន FWD ជាមួយនឹងបណ្តាញអតិថិជនអន្តរជាតិដ៏ធំទូលាយរបស់ខ្លួននឹងនាំវិនិយោគិនមកបណ្ដាក់ទុននៅវៀតណាមនារយៈពេលខាងមុខ ព្រមទាំងបានឲ្យដឹងថាវៀតណាមជានិច្ចកាលគាំទ្រសហគ្រាស FDI (សហគ្រាសដែលមានទុនវិនិយោគពីបរទេស) មកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ