វៀតណាមសន្យារួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

វៀតណាមសន្យារួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld) - នាថ្ងៃទី១២ តុលា នៅរដ្ឋធានីហាណូយ ក្រសួងធនធាននិងបរិស្ថាន
វៀតណាមបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP) និងស្ថាប័នសហ
ប្រតិបតិ្តការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) រៀបចំសន្និសីទប្រកាសរបាយ ការណ៍ស្ដីពីការ
ផ្ដល់គំនិតស្វ័យសំរេចដោយប្រទេសជាតិ (INDC) ដែលត្រូវបាន វៀតណាមផ្ញើរជូន
លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីពីបំរ៉ែបំ រួលអាកាសធាតុ (UNF
CCC) នាថ្ងៃទី៣០ កញ្ញាកន្លងទៅ។ថ្លែងមតិនៅទីនេះ អនុ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោកស្រី Tran Hong Ha បានឲ្យដឹងថា៖ ដោយប្រភពកម្លាំងក្នុង
ប្រទេស វៀតណាមសន្យាថា ដល់ឆ្នាំ២០៣០ នឹងកាត់បន្ថយ៨%បរិមាណឧស្ម័នផ្ទះ
កញ្ចក់ ហើយអាចកាត់បន្ថយថែមទៀត រហូតដល់២៥%ប្រសិនបើទទួលបានជំនួយ
ឧបត្ថម្ភពីអន្តរជាតិ។តំណាងចូលរួម សន្និសីទជាច្រើនបានចាត់ទុកថា បើទោះបីជា
ប្រទេសមិនបណ្ដាលឡើងបំរ៉ែបំរួល អាកាសធាតុក្ដី ប៉ុន្តែក៏កំពុងរងការជះឥទ្ធិពល
ជាច្រើនដោយបំរ៉ែបំរួលអាកាស ធាតុវៀតណាមជានិច្ចកាលបង្ហាញខ្លួនឯងជាប្រ
ទេសមានការខំប្រឹងប្រែងខ្លាំង បំផុតរួមជាមួយសហគមន៍ទប់ទល់នឹងបំរ៉ែបំរួលអា
កាសធាតុទូទាំងពិភពលោក។ តាមរយៈកម្មវិធី INDC វៀតណាមបានអះអាងជាថ្មី
ម្ដងទៀតនូវការរួមវិភាគទាន របស់ប្រទេសជាតិសំដៅទប់ទល់នឹងបំរ៉ែបំរួលអា
កាសធាតុ រួមចំណែកអនុវត្ត គោលដៅនៃអនុសញ្ញាអាកាសធាតុបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ