វៀតណាមសន្យាលុបបំបាត់គ្រោះជួញដូរមនុស្ស

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលលោក Truong Hoa Binh បានអះអាងថា រដ្ឋាភិបាលបានបញ្ជាណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ជំរុញខ្លាំងនូវការអនុវត្តសន្ធិសញ្ញាអន្តរជាតិនានាក៏ដូចជារៀបចំសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសឲ្យមានប្រសិទ្ធភាពក៏ដូចជាជួយឧបត្ថម្ភនិង ការពារជនរងគ្រោះនៃអំពើជួញដូរមនុស្សផងដែរ។ 
វៀតណាមសន្យាលុបបំបាត់គ្រោះជួញដូរមនុស្ស - ảnh 1 ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលលោក Truong Hoa Binh ថ្លែងនៅពិធីមីទ្ទិញ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៣០ កក្កដា នៅខេត្ត Nghe An សម្ព័ន្ធសមាគមន៍នារីវៀត ណាមបានសហការជាមួយក្រសួងនគរបាលនិងគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែង “ទិវាប្រជាជនទាំងមូល បង្ការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស” ឆ្នាំ២០២០។

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលលោក Truong Hoa Binh បានអះអាងថា រដ្ឋាភិបាលបានបញ្ជាណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ជំរុញខ្លាំងនូវការអនុវត្តសន្ធិសញ្ញាអន្តរជាតិនានាក៏ដូចជារៀបចំសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសឲ្យមានប្រសិទ្ធភាព ក៏ដូចជាជួយឧបត្ថម្ភនិង ការពារជនរងគ្រោះនៃអំពើជួញដូរមនុស្សផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី ប្រចាំការ Truong Hoa Binh បានសង្កត់ធ្ងន់ថា៖

“ដោយពង្រីកនូវលទ្ធផលដែលទទួលបាន យើងបន្តស្រុះចិត្តគំនិតគ្នា ដើម្បីលុបបំបាត់គ្រោះជួញដូរមនុស្សឲ្យចេញពីជីវភាពសង្គម។ ឆ្លៀត ឱកាសនៃពិធីមីទ្ទិញនេះដែរ ខ្ញុំសូមផ្ញើរសារថា វៀតណាមសន្យាលុបបំបាត់ គ្រោះជួញដូរមនុស្សជាពុំខានឡើយ”។

តាមការធ្វើស្ថិតិ ក្នុងឆមាសទី១ឆ្នាំ២០២០ វៀតណាមបានរកឃើញ ករណីជួញដូរមនុស្សចំនួន៦០ករណី ដោយមានជនរងគ្រោះ៩០នាក់ ក្នុង នោះភាគច្រើនគឺនារីនិងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ