វៀតណាមសន្យាអនុវត្តន៍យ៉ាងពេញលេញរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - សម័យប្រជុំលើកទី ៦០ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ (CSocD) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ កុម្ភៈនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
សម័យប្រជុំនេះ មានប្រធានបទ “ការស្ដារឡើងវិញប្រកបដោយបរិយាប័ន្ន ភាពធន់ពីជំងឺរាតត្បាតកូវីដ ១៩ដើម្បីជីវភាពរស់នៅប្រកបដោយចីរភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សគ្រូប់រូប៖ ការលុបបំបាត់ភាពក្រីក្រ ក្រោមគ្រប់រូបភាព និងជ្រុងជ្រោយ ដើម្បីសម្រេចឲ្យបានរបៀបវារៈ ឆ្នាំ ២០៣០”។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា៖ ការលុបបំបាត់ភាពក្រីក្រប្រកបដោយនិរន្តរភាពនឹងសម្រេចបានលុះត្រាតែការគំរាមកំហែងដល់សន្តិសុខស្បៀងត្រូវបានដោះស្រាយផងដែរ។ ដូច្ចេះហើយ រាល់ក្របខ័ណ្ឌគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធនានាត្រូវផ្ដោតសំខាន់លើការកាត់បន្ថយភាពក្រីក្រ ភាពអត់ឃ្លាន និងវិសមភាព លើកកម្ពស់សមត្ថភាព ធានារបររកស៊ីប្រកបដោយចីរភាពជូនមនុស្សគ្រប់រូប។ លោកឯកអគ្គរដ្ឋទូតក៏បានអះអាងសារជាថ្មីម្ដងទៀតថា វៀតណាមត្រៀមខ្លូនជាស្រេចចូលរួមក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ហើយមានគោលបំណងចង់អភិវឌ្ឍន៍ក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីល្បៀងអាហារក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី អនុវត្តន៍ការសន្យាផ្តល់ជំនួយឥតសំណង និងកៀរគរគ្រប់ប្រភពធនធាន ដើម្បីស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយ ហើយដោះស្រាយវិបត្តិបំណុល។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា វៀតណាមសន្យាអនុវត្តន៍យ៉ាងពេញលេញនូវរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីអនាគតមួយប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូបផងដែរ៕