វៀតណាមសន្យាអនុវត្តយ៉ាងទៀងទាត់អនុសញ្ញា NPT

វៀតណាមសន្យាអនុវត្តយ៉ាងទៀងទាត់អនុសញ្ញា NPT - ảnh 1
វៀតណាមសន្យាអនុវត្តយ៉ាងទៀងទាត់អនុសញ្ញា NPT

(VOV)_ ក្រោយរយៈពេល៤សប្ដាហ៍ធ្វើការ សន្និសីទបូកសរុបការអនុវត្ត​ន៍​អនុ
​សញ្ញា​​ស្ដីអំពីការមិនរីកសាយអាវុធនុយគ្លេអ៊ែរ ( NPT)បានបញ្ចប់​នៅទីក្រុង​New
York អាមេរិក​។ ត្រូវបានរៀបចំឡើងជារៀងរាល់៥ឆ្នាំ ម្តង សន្និសីទ​លើកនេះ​ជា
វេទិ​កា​សំខាន់​ដើម្បីជំរុញការ​អនុវត្តជាដាច់ខាតនូវមាត្រានានាក្នុង​អនុសញ្ញានេះ​ 
លើទូទាំង​ពិភពលោក។

          ថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតនាម ឯកអគ្គរដ្ឋទូតវៀតណាម 
 និងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ​អង្គការសហប្រជាជាតិ លោកស្រី
 Nguyen Phuong Nga បានអះអាងថា៖ វៀតណាមសន្យា អនុវត្តគ្រប់កាតព្វកិច្ចដែល
បាន NPT កំណត់ ជានិច្ចកាលគោរពរាល់បទដ្ឋាន និងការកំណត់អន្តរជាតិ ​ដែល
ទាក់ទិនដល់ការត្រៀមរៀបចំហេដ្ឋរចនាសម្ប័ន្ធសំរាប់ការប្រើប្រាស់នុយ​គ្លេអ៊ែរ
នៅវៀតណាម ជាពិសេសគឺការធានាសន្តិសុខ និងសុវត្ថិភាពនុយគ្លេអ៊ែរ។ ឯក
អគ្គរដ្ឋទូត Nguyen Phuong Nga ក៏សង្កត់ធ្ងន់ថា៖ វៀតណាមគាំទ្រការផ្តើម​គំនិត ​
យន្តការអន្តរជាតិ ស្ដីពីការរំសាយ ការប្រឆាំងការរីកសាយអាវុធ​នុយគ្លេអ៊ែរ ​និង
បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រា​ស់ថាមពលនុយគ្លេអ៊ែរ ​ដើម្បីគោល
ដៅសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ