វៀតណាមសន្យាអនុវត្តអនុសញ្ញាច្បាប់សមុទ្រអភិរក្សនិងអភិវឌ្ឍន៍ចីរភាពសមុទ្រនិងមហាសាគរ

(VOVWORLD) -ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មិថុនានៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កបានប្រព្រឹត្តទៅសន្និសីទលើកទី២៨នៃប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ចូលរួមក្នុងសន្និសីទមានតំណាងមកពីប្រទេសសមាជិក UNCLOS ចំនួន១០០ប្រទេសរួមទាំងតំណាងស្ថាប័នដែលបានបង្កើតឡើងតាមអនុសញ្ញា។

វៀតណាមសន្យាអនុវត្តអនុសញ្ញាច្បាប់សមុទ្រអភិរក្សនិងអភិវឌ្ឍន៍ចីរភាពសមុទ្រនិងមហាសាគរ - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ 

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិបានលើកច្បាស់ថា ៖ ជាប្រទេសឆ្នេរសមុទ្រខាងកើតមួយ វៀតណាមបានផ្តោតសំខាន់លើកិច្ចការពារបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមានមកពីជម្លោះសមុទ្រទៅលើការអភិរក្សនិងប្រើប្រាស់សមុទ្រនិរន្តរភាព។ វៀតណាមជានិច្ចកាល ដោះស្រាយរាល់ជម្លោះលើសមុទ្រខាងកើតដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS។

ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ក៏បានអះអាងនូវគោលជំហមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការប្រឆាំងការនេសាទខុសច្បាប់ និងមិនអនុវត្តតាមសេចក្តីកំណត់ (ធ្វើអាជីវកម្ម IUU)។ រួមជាមួយគ្នានោះ វៀតណាមក៏គាំទ្រការអនុវត្តយ៉ាងឆាប់ៗ នូវបែបបទផ្ទៃក្នុង ដើម្បីក្លាយទៅជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងគ្រប់គ្រង ត្រីសមុទ្រ និងកិច្ចព្រមព្រៀងស្តីពីវិធានការរបស់ប្រទេសដែលមានកំពង់ផែរ សំដៅរារាំង ប្រឆាំងនិងលុបបំបាត់ការនេសាទមិនគោរពតាមសេចក្តីកំណត់ IUU ផងដែរ។

លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាមសន្យាគោរពនិងប្រតិបត្តិប្រកបដោយគ្រប់គ្រាន់ចំពោះសេចក្តីកំណត់នានារបស់អនុសញ្ញា រួមទាំងសហប្រតិបត្តិការជាមួយប្រទេស អង្គការអន្តរជាតិនានាក្នុងការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រនិងមហាសាគរដើម្បីអនាគតរួមរបស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ