វៀតណាមស្នើឱ្យក្រុមប្រទេស G20 ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 ដែលប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា (វេលាម៉ោងនៅវៀតណាម) លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានចូលរួមសម័យប្រជុំពិភាក្សាលើកទី ២ ជាមួយប្រធានបទ “កសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ននិងមានភាព ធន់”។

វៀតណាមស្នើឱ្យក្រុមប្រទេស G20 ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍន៍គឺជាល័ក្ខខណ្ឌចម្បង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយា បន្ន។ ការណ៍នេះ អាចធ្វើទៅបានលុះត្រាណាដែលទំនាក់ទំនងអន្តរជាតិត្រូវបានរក្សា តាមរយៈប្រព័ន្ធពហុភាគី ផ្អែកលើច្បាប់ ហើយប្រទេសទាំងអស់ត្រូវគោរពគ្នា មានការយោគយល់គ្នា មានកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នេះនឹងជាបុព្វបទដ៏សំខាន់មួយសម្រាប់ G20, អង្គការសហប្រជាជាតិនិងស្ថាប័នពហុភាគី ពង្រីកនូវតួនាទីរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាពិភពលោកក្នុងបរិបទថ្មី។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងថា៖ “ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG) រហូតដល់ឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ គឺប្រទេសនានា ចាំបាច់ត្រូវមានឆន្ទៈនយោបាយខ្ពស់និងការខិតខំប្រឹងប្រែងដោយរួមបញ្ចូលរាល់គោលដៅ SDGs និងការ ប្តេជ្ញាចិត្តអាកាសធាតុទៅក្នុងកម្មវិធីផែនការអភិវឌ្ឍនៃប្រទេសនីមួយៗ។ យើងសង្ឃឹមថា បណ្តាប្រទេស G20 ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការចូលរួមប្រកបដោយប្រសិទ្ធ ភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ការអភិក្រមទីផ្សារនិងប្រភពប្រាក់កម្ចីសម្បទាន ព្រមទាំង ជំរុញកិច្ច សហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការបំពុលបរិស្ថាន”

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបចំនួន ៩% នៅត្រឹមឆ្នាំ ២០៣០ តាម រយៈប្រភពធនធានក្នុងប្រទេសនិងអាចកាត់បន្ថយរហូតដល់ទៅ ២៧% លុះមានប្រភពគាំទ្រអន្តរជាតិបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ