វៀតណាមស្នើឱ្យបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត
(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang (រដ្ឋមន្រ្តីក្រសួងការពារប្រទេស) ។
ឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម |
នាថ្ងៃទី ១៦ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ (ADMM-Plus) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang (រដ្ឋមន្រ្តីក្រសួងការពារប្រទេស)។
ចែករំលែកនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនៅសមុទ្រខាងកើត។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ហើយបំពេញនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធ ភាពជាក់ស្តែង សមស្របនឹងច្បាប់អន្តរជាតិ។ យោងតាមលោករដ្ឋមន្ត្រី Phan Van Giang ការបន្តអនុវត្តន៍សេចក្តីថ្លែងការណ៍ពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និង UNCLOS ១៩៨២ គឺចាំបាច់ជាងពេលណាៗទាំងអស់ ក៏ដូចជាការប្រព្រឹត្ដប្រកបដោយមនុស្សធម៌ ចំពោះអ្នកនេសាទនៅគ្រប់កាលៈទេសៈ ក្នុងស្ថានភាពណាក៏ ដោយនៅសមុទ្រ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សម្រេចបានប្រការនេះ គឺបញ្ជាក់ ថាយើងជាមេដឹកនាំការពារជាតិដើម្បីសន្តិភាព”៕