វៀតណាមស្នើឲ្យកម្ពុជាស៊ើបអង្កេតករណីជនជាតិវៀតណាមចំនួន ៤២ នាក់ លោតចូលទន្លេ ដើម្បីគេចពីកន្លែងកាស៊ីណូ

(VOVWORLD) - ក្រសួងការបរទេស ស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងសារព័ត៌មានក្នុងស្រុក ពង្រឹងការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការចេញទៅធ្វើការនៅក្រៅប្រទេស។
វៀតណាមស្នើឲ្យកម្ពុជាស៊ើបអង្កេតករណីជនជាតិវៀតណាមចំនួន ៤២ នាក់ លោតចូលទន្លេ ដើម្បីគេចពីកន្លែងកាស៊ីណូ - ảnh 1ចំនួនប្រជាពលរដ្ឋដែលលួចចូលប្រទេសដោយខុសច្បាប់ត្រូវបានរៀបចំឱ្យស្នាក់នៅបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអប់រំសហគមន៍ក្នុងឃុំ Da Phuoc ស្រុក An Phu (រូបថត៖ VNA)

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការគាំពារពលរដ្ឋ ក្នុងករណីជនជាតិវៀតណាមចំនួន ៤២ នាក់ រត់ចេញពីកាស៊ីណូ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ប្រទេសកម្ពុជា ឆ្លងទន្លេ Binh Di ខេត្ត An Giang វិលត្រឡប់មកមាតុប្រទេសវិញ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសបានដឹកនាំស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជា ទាក់ទងជាមួយអាជ្ញាធរនៃប្រទេសសាមីបំភ្លឺព័ត៌មាន ត្រួតពិនិត្យមូលដ្ឋាននេះ; ស្នើឱ្យភាគីកម្ពុជាជួយស្វែងរកអ្នកបាត់ខ្លួន ក៏ដូចជាស៊ើបអង្កេតរកមូលហេតុនៃករណីនេះ ព្រមទាំងចាត់វិធានការគាំពារប្រជាពលរដ្ឋជាបន្ទាន់។

នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលជាបន្ទាន់ជាមួយស្ថាប័នក្នុងស្រុក ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកដែលបានត្រឡប់មកផ្ទះវិញ ស្វែងយក់ព័ត៌មាន ដើម្បីអនុវត្តន៍វិធានការគាំពារប្រជាពលរដ្ឋបន្ថែមទៀត។

ក្រសួងការបរទេស ស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងសារព័ត៌មានក្នុងស្រុក ពង្រឹងការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការចេញទៅធ្វើការនៅក្រៅប្រទេស។ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជា នឹងបន្តតាមដានយ៉ាងដិតដល់នូវករណីនេះ ក៏ដូចជាស្ថានភាពពលករវៀតណាម នៅក្នុងប្រទេសសាមី ចាត់វិធានការចាំបាច់ឲ្យទាន់ពេលវេលា ដើម្បីគាំពារប្រជាពលរដ្ឋ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ