វៀតណាមស្នើឲ្យធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនិងអាជីវកម្មវៀតណាមនៅអ៊ុយក្រែន
(VOVWORLD) - វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ មិនប្រើប្រាស់កម្លាំង ការពារប្រជាជន បន្តការសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជុំវិញពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN) |
នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានវៀតណាម និងបរទេសដែលសួរព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការវិវឌ្ឍន៍នៃភាពតានតឹងនាពេលថ្មីៗនេះនៅអ៊ុយក្រែននិងការងារការពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ មិនប្រើប្រាស់កម្លាំង ការពារប្រជាជន បន្តការសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជុំវិញពិភពលោក។
វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន ដោយស្នើឱ្យធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវកម្មវៀតណាមនៅក្នុងតំបន់។ ស្ថាប័នតំណាងវៀតណាមក្នុងតំបន់ រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងត្រៀមផែនការការពារប្រជាពលរដ្ឋ៕