វៀតណាមស្នើឲ្យអាស៊ាននិងឥណ្ឌានាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡើងដល់កម្ពស់ថ្មី
(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី Bui Thanh Son បានចាត់ទុកថា វាដល់ពេល ហើយសម្រាប់អាស៊ាននិងឥណ្ឌា ដើម្បីនាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយ ឈានឡើងដល់កម្ពស់ថ្មីមួយ។
បណ្ដារដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌា ក្នុងឱកាសខួបលើកទី៣០ ទំនាក់ទំនងភាពជាដៃគូ (១៩៩២- ២០២២)។ (រូបថត៖ dangcongsan.vn) |
នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា រដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Bui Thanh Son រួមជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាង ជាន់ខ្ពស់នៃបណ្តាប្រទេស សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង រដ្ឋមន្ត្រី ការបរទេសឥណ្ឌា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌា ក្នុងឱកាសខួបលើកទី៣០ ទំនាក់ទំនងភាពជាដៃគូ (១៩៩២- ២០២២)។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី Bui Thanh Son បានចាត់ទុកថា វាដល់ពេល ហើយសម្រាប់អាស៊ាននិងឥណ្ឌា ដើម្បីនាំទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយ ឈានឡើងដល់កម្ពស់ថ្មីមួយ។ តាមនោះ លោករដ្ឋមន្ត្រីបានស្នើឲ្យ អាស៊ាន និងឥណ្ឌាគួរតែរួមដៃគ្នា បន្តពង្រីកតម្លៃរួមដែលភាគីទាំងពីរបានចែករំលែក ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត ដោះស្រាយភាព ខុសប្លែក ដោយសុខដុមរមនា កាត់បន្ថយការខ្វែងគំនិត កាត់បន្ថយជម្លោះ ហើយ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ អំពីសមុទ្រ ខាងកើត លោករដ្ឋមន្ត្រីបានស្នើឲ្យឥណ្ឌាគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ អាស៊ាន ក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងមេត្រីភាពបរិស្ថាន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ក៏ដូចជានៅលើពិភពលោក៕