វៀតណាមសម្រេចគោលដៅទាក់ទាញវិនិយោគបរទេសឆ្នាំ២០១៤

វៀតណាមសម្រេចគោលដៅទាក់ទាញវិនិយោគបរទេសឆ្នាំ២០១៤ - ảnh 1
រោងចក្រ១របស់កូរ៉េខាងត្បូងនៅខេត្ត Thai Nguyen
 (រូបថតៈ baodautu)


(VOVworld)-តាមក្រសួងផែនការនិងវិនិយោគវៀតណាមថា ឆ្នាំ២០១៤ វៀត
 ណាមទាក់ទាញបានទុនវិនិយោគផ្ទាល់ពីបរទេសចំនួន២០,៣ពាន់លានដុល្លារ​
អាមេរិក កើន ១៩%បើប្រៀបនឹងផែនការឆ្នាំ2013។ បណ្តាគំរោងការវិនិយោគ
 ពីបរទេសរំដោះទុនបាន១២,៣ពាន់លានដុល្លារអាមេរិក។ វិស័យឧស្សាហកម្ម
កែច្នៃ និងច្នៃប្រឌិត ជាវិស័យទាក់ទាញការយកចិត្តទុកដាក់របស់វិនិយោគិន
បរទេសជាច្រើន ដោយមានគំរោងការចុះបញ្ជីថ្មីចំនួន៧៧០ ដោយទុនសរុប
ចំនួន១៤,៥​ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមប្រទេសនិងតំបន់ដែនដី​​
ចំនួន ៦០ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាមក្នុងឆ្នាំ២០១៤ កូរ៉េ
ខាងត្បូង នាំមុខគេ បន្ទាប់ទៀតគឺហុងគុង (ចិន) សឹង្ហបុរី​និងជប៉ុន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ