|
វៀតណាមសំរេចបានបទដ្ឋានអន្តរជាតិអំពីប្រព័ន្ធគ្រប់គ្រងវ៉ាក់ស៊ាំង (nguoiduatin.vn) |
Vovworld-ក្រោយរយៈពេល៥ថ្ងៃធ្វើការត្រួតពិនិត្យដោយឯករាជចាប់ពីថ្ងៃទី
១៣ដល់១៧មេសា ក្រុមអ្នកជំនាញការនៃអង្គការសុខភាពពិភពលោក (WHO)
បានសន្និដ្ឋានថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣៩សំរេច
បានបទដ្ឋានអន្តរជាតិអំពីប្រព័ន្ធគ្រប់គ្រងវ៉ាក់ស៊ាំង។
តាមគំរោងនាថ្ងៃទី២១មិថុនាខាងមុខអង្គការសុខភាពពិភពលោកនឹងប្រគល់
វិញ្ញាប័នប័ត្រសំរេចបានបទដ្ឋានអន្តរជាតិអំពីប្រព័ន្ធជាតិគ្រប់គ្រងវ៉ាក់ស៊ាំងសំរាប់
វៀតណាម។ ប្រការនេះបានបើកចេញឲ្យវៀតណាមឱកាសអភិវឌ្ឍន៍ផលិតវ៉ាក់ស៊ាំង
ធានាបរិមាណវ៉ាក់ស៊ាំងចាំបាច់បំរើឲ្យតម្រូវការក្នុងប្រទេសនិងនាំចេញ៕