វៀតណាម-សៀរ៉ាឡេអូនជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម ការផ្លាស់ប្តូរឌីជីថល
(VOVWORLD) - លោក Jacob Jusu Saffa រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យ ប្រធានាធិបតី តំណាងឲ្យរដ្ឋាភិបាលប្រទេសសៀរ៉ាឡេអូន និងប្រធានក្រុមប្រឹក្សា ភិបាល FPT លោក Truong Gia Binh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការអំពីការជំរុញការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ និងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែក ឌីជីថលសម្រាប់សៀរ៉ាឡេអូនផងដែរ។
ប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio អញ្ជើញថ្លែងក្នុងជំនួបជាមួយតំណាងវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម។ (រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី ១៦ មិនា នៅទីក្រុងហាណូយ ប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio បានអញ្ជើញទៅទស្សនាវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម (VAAS)។
ថ្លែងនៅទីនេះ លោកប្រធានាធិបតី Julius Maada Bio បានសង្កត់ធ្ងន់ថា សៀរ៉ាឡេអូន មានការចាប់អារម្មណ៍ចំពោះសមិទ្ធិផលដ៏ធំធេងរបស់វៀតណាមក្នុង វិស័យកសិកម្ម។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស ទាំងពីរ ក៏ដូចជាសក្ដានុពល ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ សៀរ៉ាឡេអូន មានបំណងចង់ទទួលបានការជួយឧបត្ថម្ភ និងការចែក រំលែកបទពិសោធន៍របស់វៀតណាមក្នុងវិស័យនេះ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងសៀរ៉ាឡេអូន និងវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្ម វៀតណាមលើវិស័យដំណាំដាំដុះ។
នៅថ្ងៃទី១៦ ខែមីនាផងដែរ ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូនលោក Julius Maada Bio បានអញ្ជើញទៅទស្សនានិងធ្វើការនៅសម្ព័ន្ធក្រុមហ៊ុន FPT ដើម្បី ពិភាក្សាអំពីគោលជំហរពន្លឿនកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរឌីជីថល។ ឆ្លៀតឱកាសនេះដែរ លោក Jacob Jusu Saffa រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យ ប្រធានាធិបតី តំណាងឲ្យរដ្ឋាភិបាលប្រទេសសៀរ៉ាឡេអូន និងប្រធានក្រុមប្រឹក្សា ភិបាល FPT លោក Truong Gia Binh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការអំពីការជំរុញការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ និងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកឌីជីថលសម្រាប់សៀរ៉ាឡេអូនផងដែរ៕