វៀតណាមស្វាគមន៍កិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២

(VOVWORLD) - នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីអត្ថាធិប្បាយរបស់វៀតណាមចំពោះការថ្លែងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលក្នុងនោះនិយាយដល់ការដែលកិច្ចប្រជុំកំពូលរវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលើកទី២គ្រោងនឹងប្រព្រឹត្តទៅនៅវៀតណាមនាថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមស្វាគមន៍ការដែលអាមេរិកនិងស.ប.បកូរ៉េ រៀបចំកិច្ចប្រជុំកំពូលលើកទី២។

វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាកិច្ចសន្ទនាសំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែក សហប្រតិបតិ្តការយ៉ាងសកម្មជាមួយភាគីទាក់ទិននានា ដើម្បីកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ ហើយរួមចំណែកទៅក្នុងគោលដៅខាងលើ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ