វៀតណាមស្វែងយល់ឱកាសជំរុញពាណិជ្ជកម្ម និងវិនិយោគនៅខេត្ត Northern Cape អាហ្វ្រិកខាងត្បូង

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមគឺជាសេដ្ឋកិច្ចបើកចំហដោយមានតម្រូវការនាំចូលដ៏ធំធេងអំពីវត្ថុធាតុដើមបម្រើផលិតកម្ម ជាពិសេសគឺផលិតផលរ៉ែ។
វៀតណាមស្វែងយល់ឱកាសជំរុញពាណិជ្ជកម្ម និងវិនិយោគនៅខេត្ត Northern Cape អាហ្វ្រិកខាងត្បូង - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង លោក Hoang Van Loi (រូបថត៖ VNA)

នាថ្ងៃទី ២៤ ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង លោក Hoang Van Loi បានដឹកនាំគណៈប្រតិភូស្ថាប័នតំណាងវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិកខាងត្បូងសម្របសម្រួលជាមួយអាជ្ញាធរខេត្ត Northern Cape រៀបចំឡើងនៅទីក្រុង Kimberley ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមគឺជាសេដ្ឋកិច្ចបើកចំហដោយមានតម្រូវការនាំចូលដ៏ធំធេងអំពីវត្ថុធាតុដើមបម្រើផលិតកម្ម ជាពិសេសគឺផលិតផលរ៉ែ។ ផលិតផលទាំងនេះ សុទ្ធតែជាផលិតផលប្រៀបខ្លាំងរបស់ខេត្ត Northern Cape ។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម វិនិយោគ និងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍប្រភពថាមពលស្អាត គឺជាវិស័យសក្តានុពលរវាងវៀតណាម និង Northern Cape។           

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ដោយបានអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងសម័យប្រជុំលើកទី ៥ នៃវេទិកាសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម - អាហ្រ្វិកខាងត្បូងដែលបានរៀបចំឡើងនាពាក់កណ្ដាលខែមេសា ឆ្នាំ ២០២២ កន្លងទៅ ក្នុងបរិបទដែលប្រទេសទាំងពីរបានគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យនោះ បណ្ដាសកម្មភាពដោះដូរពាណិជ្ជកម្មទ្វេភាគីគ្រោងនឹងប្រព្រឹត្តិទៅយ៉ាងផុលផុសនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ