វៀតណាមស្វែងរកវិធីជម្រុញពាណិជ្ជកម្មជាមួយទ្វីបអាមេរិក

(VOVWORLD) - សំដៅជម្រុញសកម្មភាពសេដ្ឋកិច្ច កិច្ចការបរទេស និងការងារនៅទីផ្សារបរទេស ក៏ដូចជាពន្លឿនវិស័យពាណិជ្ជកម្ម រួមចំណែកបង្កើនការនាំចេញទំនិញរបស់វៀតណាមទៅកាន់បណ្ដាប្រទេសនៅតំបន់ទ្វីបអាមេរិក ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានរៀបចំកិច្ចប្រជុំស្តីថ្នាក់ប្រឹក្សាពាណិជ្ជកម្មនិងតំណាងប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅតំបន់ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែកក្កដា នៅទីក្រុង Mexico City ។
វៀតណាមស្វែងរកវិធីជម្រុញពាណិជ្ជកម្មជាមួយទ្វីបអាមេរិក - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai 

កិច្ចប្រជុំនេះផ្តោតទៅលើការវាយតម្លៃសភាពការណ៍នាបច្ចុប្បន្ន និន្នាការនៃស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតំបន់ទ្វីបអាមេរិក ព្រមទាំងផលប៉ះពាល់ដល់  វៀតណាម ក៏ដូចជាបញ្ហាដែលបានដាក់ចេញនាពេលខាងមុខ និងការផ្លាស់ប្តូរគ្នាដើម្បីលើកអនុសាសន៍ស្តីពីយុទ្ធសាស្រ្ត វិធានការ និងដំណោះស្រាយអភិវឌ្ឍ      ទីផ្សារក្នុងតំបន់ទ្វីបអាមេរិកសំរាប់ដំណាក់កាល២០១៩ - ២០២០។

ថ្លែងសន្និដ្ឋានក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានស្នើឲ្យប្លុកស្ថាប័នពាណិជ្ជកម្មនៅតំបន់ទ្វីបអាមេរិកគប្បីផ្តោតសំខាន់ទៅលើប្រភពធនធានក្នុងការអនុវត្តគោលដៅនៃភារកិច្ចដែលត្រូវបានប្រគល់ជូន ព្រមទាំងរួមវិភាគទានយ៉ាងសកម្មក្នុងការបំពេញនូវផែនការរបស់រដ្ឋសភានិងរដ្ឋាភិបាលដែលបានប្រគល់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ ផងដែរ។ ទន្ទឹមនឹងនេះ គប្បីផ្តោតទៅលើកិច្ចការពង្រីកទីផ្សារ តាមដានយ៉ាងដិតដល់និងក្តាប់ខ្ជាប់នូវព័ត៌មានឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាអំពីភាពតានតឹងខាងនយោបាយ និងជម្លោះសង្គ្រាមក្នុងតំបន់ ដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រសួង រដ្ឋាភិបាលក្នុងកិច្ចការបញ្ជាណែនាំ និងដោះស្រាយគ្រប់ការលំបាកឲ្យទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ