វៀតណាមសហការរៀបចំជំនួបសន្ទនាអន្តរជាតិស្តីពីបញ្ហាកុមារនិងគ្រួសារ

វៀតណាមសហការរៀបចំជំនួបសន្ទនាអន្តរជាតិស្តីពីបញ្ហាកុមារនិងគ្រួសារ - ảnh 1
រូបថត៖ អ៊ីធើណែត


(VOVworld)-នាថ្ងៃទី២២កញ្ញា នៅខាងក្រៅកិច្ចប្រជុំលើកទី៣០ នៃក្រុមប្រឹក្សាសិទ្ធិ
មនុស្សអ.ស.បដែលប្រព្រឹត្តទៅនៅក្រុងហ្សឺណែវរបស់ស្វីស វៀតណាមបានរួម
សហការជាមួយប្រទេសកេនយ៉ា ព័រទុយហ្គាល់ និងអ៊ុយរូហ្គាយ​រៀបចំជំនួបសន្ទនា
អន្តរជាតិ ស្តីអំពីការ “វិនិយោគ ទៅលើកុមារនិងគ្រួសារ សំដៅបន្ធូស្រាលស្ថាន
ភាពកុមាររងការបោះបង់ចោល ឬព្រាត់ព្រាស់គ្រួសារ”។​ថ្លែងមតិនៅក្នុងជំនួបនេះ
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមបានវាយ
តម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងចែករំលែករបស់ប្រទេសនា នាទៅលើបញ្ហា
រួមនៅប្រទេសជាច្រើន នោះគឺស្ថានភាពកុមាររងការបោះបង់ចោលឬត្រូវព្រាត់ប្រាស់
គ្រួសារដោយសារមូលហេតុសេដ្ឋកិច្ចសង្គមខុសពីគ្នា។ លោក Nguyen Trung Thanh ក៏បានចែករំលែករាល់ការខំប្រឹងប្រែង របស់វៀតណាមក្នុងការគាំពារនិងថែទាំកុមារ
រងការបោះបង់ចោលនឹងគ្មានទីពឹង។ លោក Nguyen Trung Thanh បានអះអាងថា វៀតណាមនឹងខំប្រឹង ប្រែងថែមទៀត សំដៅធានាថាកុមារទាំងអស់គ្នា​ នឹងទទួលបាន
ការថែទាំ គាំពារ អប់រំនិងត្រៀមខ្លួនជាស្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេស
និង អង្គការអន្តរជាតិនានាលើវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ