វៀតណាមសហប្រតិបតិ្តការប្រើប្រាស់ថាមពលនុយគ្លេអែរដើម្បីគោលដៅសន្តិភាព

(VOVworld) - វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិ
បតិ្តការប្រើប្រាស់ថាមពលនុយគ្លេអែរដើម្បីគោលដៅសន្តិភាពជាមួយប្រទេស
ចំនួន៩។នេះគឺជាតួរលេខដែលបានប្រកាសនៅសន្និសីទអគ្គីសនីនុយគ្លេ អែរទ្វីប
អាស៊ីលើកទី៣នាថ្ងៃទី២២ មករា នៅរដ្ឋធានីហាណូយ។ក្រៅពីនោះ វៀតណាម
ក៏ចូលរួមក្នុងឯកសារគតិយុត្តអន្តរជាតិភាគច្រើនទាក់ទិនដល់វិស័យ នេះ។នា
បច្ចុច្បន្ន វៀតណាមកំពុងសកម្មត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធនុយ គ្លេអែរ
ចាំបាច់ សំរាប់ការកសាងនិងដាក់ឲ្យដំណើរការរោងចក្រអគ្គីសនីនុយគ្លេអែរ
ក្នុងនោះ មានគំរោងការណ៍អគ្គីសនីនុយគ្លេអែរនៅខេត្ត Ninh Thuan។ថ្លែងមតិ
នៅសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
លោក Tran Viet Thanh បានសង្កត់ធ្ងន់ថា៖
វៀតណាមសហប្រតិបតិ្តការប្រើប្រាស់ថាមពលនុយគ្លេអែរដើម្បីគោលដៅសន្តិភាព - ảnh 1
រោងចក្រអគ្គីសនីនុយគ្លេអែរ១នៅអាមេរិក (រូបថត៖internet)

“សន្និសីទនេះជាវេទិការដ៏មានប្រយោជន៍សំរាប់តំណាងទាំងអស់ចែករំលែក
ព័ត៏មាន បទពិសោធន៍ ស្វែងរកឱកាសសហប្រតិបតិ្តការ និងបង្កើនការយល់ដឹង
 គ្នាទៅវិញទៅមក។បណ្ដាតំណាងនឹងជួយប្រទេសនានាដែលទើបនឹងអភិវឌ្ឍន៍ អគ្គីសនីនុយគ្លេអែរដូចជាវៀតណាម លាតត្រដាងអនុវត្តកម្មវិធីអគ្គីសនីនុយគ្លេ
អែររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខថាមពល ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលជះឥទ្ធិពលអវិជ្ជមានទៅលើ បំរ៉ែបំរួលអាកាសធាតុ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ