វៀតណាម-សហព័ន្ធរុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ


វៀតណាម-សហព័ន្ធរុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ - ảnh 1
វៀតណាម-សហព័ន្ធរុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យ (Image: VOV)

(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២៥ វិច្ឆិកា ក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ភាគីទាំង ២ បានអះអាងនូវការ អនុវត្តមុនក៏ដូចជាក្រោយគោលមាគ៌ារបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់​វិស័យវៀតណាម-រុស្ស៊ីដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំង ២ ។ វៀតណាមនិងរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើតួនាទីសម្របសម្រួលសំខាន់នៃគណៈកម្ម ការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមនិងរុស្សី។ ភាគីទាំង ២ បានសម្តែងការពេញចិត្ត
ចំពោះ ដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងបណ្ដា
ប្រទេសជា សមាជិកនៃសម្ព័ន្ធភាពគយ (រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន) ហើយឆ្ពោះ
ទៅការចុះហ ត្ថលេខាលើកិច្ចព្រមព្រៀងនេះនាឆ្នាំ ២០១៥។ ភាគីទាំង ២ បានសង្កត់
ធ្ងន់ទៅលើចរិត លក្ខណៈយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល
នុយក្លេអ៊ែរ ជួរមុខគឺ ការកសាងរោងចក្រអគ្គិសនីនុយក្លេអ៊ែរដំបូង Ninh Thuan លេខ
១ ដោយមានបច្ចេក ទេសទំនើបបំផុតនៅវៀតណាម។ ភាគីទាំង ២ សម្រេច
បង្កើនកិច្ចសហប្រតិបត្តិការនិងបើកទូលាយតំបន់រុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ
នៅតំបន់ខ្ពង់រាបរបស់វៀតណាម តាមផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីវៀតណាម
ដល់ឆ្នាំ ២០៣០។ ក្រៅពីការជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ភាគីទាំង ២ បានអះអាងបន្តបង្កលក្ខណៈងាយស្រួលសំរាប់ពលរដ្ឋវៀតណាមនិងរុស្ស៊ីដែលកំពុង
រស់នៅធ្វើការនិងរៀនសូត្រនៅ ប្រទេសនិមួយៗ ផងដែរ។ ដំណើរទស្សនកិច្ចនៅ
រុស្ស៊ីរបស់លោក Nguyen Phu Trong នឹងបង្កើតកំលាំងពលំខ្លាំងក្នុងការជំរុញទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាង វៀតណាមនិងរុស្ស៊ី។ អគ្គលេខា Nguyen
Phu Trong បានអញ្ជើញប្រធានាធាបតីរុស្ស៊ី លោក Vladimir Putin ទៅដំណើរទស្សន
កិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ