វៀតណាម-ហុងគ្រីចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) -នាថ្ងៃទី២៥កញ្ញា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orbán ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តី ថ្លែងការណ៍នេះបានចែងថា ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤និងថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៧។ ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីហុងគ្រីបានអញ្ជើញ ជួបចចារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួប សម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងចូលរួមវេទិកាសហ គ្រាសវៀតណាម-ហុងគ្រីផងដែរ។

វៀតណាម-ហុងគ្រីចេញសេចក្តីថ្លែងការណ៍រួម - ảnh 1ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម 

        នៅក្នុងបណ្តាជំនួបជាមួយថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍អន្តរជាតិ ដែលបានក្លាយទៅជាវិស័យសហប្រតិបត្តិការលើទាំងក្នុង ទំនាក់ទំនងទ្វេភាគីនិងពហុភាគី។ ភាគីទាំងពីរបានឯកភាពចែករំលែកនិងបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម សុខាភិបាល ពលកម្ម ធនធានមនុស្សនិងបរិស្ថាន ។ ភាគីទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់និងសហការគ្នានៅបណ្តាវេទិកា អន្តរជាតិនិងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាអាស៊ី-អឺរ៉ុប (ASEM) និង បណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានកិច្ច សហប្រតិបត្តិការដោះស្រាយបញ្ហាសកលលោក។ រដ្ឋាភិបាលវៀតណាមបានស្នើ សហភាពអឺរ៉ុប (EU) និងហុងគ្រី យកចិត្តទុកដាក់លើបណ្តាបញ្ហាទាក់ទិនដល់សមុទ្រខាងកើត។ ហុងគ្រីសន្យាបន្តគាំទ្រ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមជាមួយ EU។ វៀតណាមត្រៀមខ្លួនជាស្រេច ជួយហុងគ្រីបង្កើនកិច្ចសហប្រ តិបត្តិការជាមួយអាស៊ាននិងសមាជិករបស់សម្ព័ន្ធសមាគមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ