វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOV)_នាព្រឹកថ្ងៃទី២៩ កញ្ញាពិធីបដិសណ្ឋាកិច្ចប្រធានាធិបតីហ្វីលីពីន លោក 
Rodrigo Duterte មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈ​ពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ កញ្ញា បានរៀបចំឡើងដ៏មហោឡារឹក នៅទីក្រុងហាណូយ។ បន្ទាប់
ពីពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  និងប្រធានាធិបតីហ្វីលីពីន 
លោក Rodrigo Duterte បានដំណើការចរចារ។ ថ្នាក់​ដឹក​នាំ​ទាំងពីររូបបានសម្ដែងនូវ
ការពេញចិត្តចំពោះការអភិវឌ្ឍន៍ខ្លាំងក្លា​និង​ប្រសិទ្ធិភាព របស់ទំនាក់ទំនងសហប្រ
តិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពី
ការកំណត់ទិសដៅសំរាប់ទំនាក់ទំនងរវាងប្រទែសទាំងពីរ នាពេលខាងមុខនេះ ថ្នាក់
ដឹកនាំទាំងពីររូប បានឯកភាពបង្កើន​កិច្ចសហប្រតិបត្តិការនយោបាយ ការទូត ​
លើកកំពស់ប្រសិទ្ធិភាពនៃយន្តការ​សហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់។ ភាគី
ទាំងពីរក៏បានឯកភាពរួមសហការល្អ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ 
ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០១៦។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេ
ភាគី ភាគីទាំងពីរក៏បាន​ប្រមូលផ្តុំពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលបាន
យកចិត្តទុកដាក់ដូចគ្នា។ ​ភាគីទាំងពីរបានអះអាងថា៖គាំទ្រគ្នាទៅវិញទៅមក 
សម្រេចល្អតួនាទីជាប្រទេសម្ជាស់ផ្ទះអាស៊ាន ២០១៧ របស់ហ្វីលីពីន និងប្រទេសម្ជាស់
ផ្ទះ APEC 2017 របស់​វៀតណាម និងសន្យាបន្តរួមសហការ និងខំប្រឹងប្រែងជាមួយ
ប្រទេសអាស៊ាន​នានា អនុវត្តគំរោងការណ៍កសាងសហគមន៍អាស៊ាន។

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសន្យារក្សា និងជំរុញ​សន្តិ
ភាព ស្ថិរភាព សុវត្តិភាពនិងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ​សមុទ្រខាង
កើត ដោះស្រាយជំលោះដោយសន្តិវិធី ដោយស្មារតីគោរពច្បាប់​អន្តរជាតិ ដែលក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ