វៀតណាម​ឡើងចំណាត់ថ្នាក់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស

(VOVWORLD) - កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ១៣ ខែមីនា បានរៀបចំពិធីប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២៣-២០២៤។ នៅក្នុងតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍អភិវឌ្ឍន៍មនុស្សថ្មីបំផុតនេះ វៀតណាមបានកើនឡើង ៨កាំ ពីលេខ ១១៥ ឡើងដល់លេខ ១០៧ ដោយបន្តស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់។
វៀតណាម​ឡើងចំណាត់ថ្នាក់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងអគ្គនាយក UNDP Achim Steiner រូបថត៖ PV/VOV-Washington

ក្នុងជំនួបសន្ទនាដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang មុនពេលពិធីនេះ អគ្គនាយក UNDP លោក Achim Steiner បានអបអរសាទរចំពោះវៀតណាមដែលបន្តសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍន៍មនុស្ស រួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នោះគឺជាលទ្ធផលនៃគោលនយោបាយត្រឹមត្រូវ ប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់បក្ស និងរដ្ឋក្នុងការជំរុញការស្តារសេដ្ឋកិច្ច ធានាសន្តិសុខសង្គមបន្ទាប់ពីជំងឺរាតត្បាត Covid-១៩ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ