វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាលសាធារណៈតម្លាភាពប្រសិទ្ធិភាព
|
វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាលសាធារណៈតម្លាភាពប្រសិទ្ធិភាព (VNP) |
Vovworld-នាថ្ងៃទី១៧សីហានៅទីក្រុង Da Nang បានបើកសន្និសីទសហប្រតិបត្តិ
ការអន្តរជាតិលើកទី៦រវាងវៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាសំដៅផ្លាស់ប្តូរបទ
ពិសោធន៍ក្នុងការសំរេចនិងត្រួតពិនិត្យឃ្លាំមើលអំពីថវិការរដ្ឋឆ្ពោះទៅខឿនហិរញ្ញវត្ថុ
សាធារណៈប្រសិទ្ធិភាពតម្លាភាព។
ថ្លែងមតិនៅសន្និសីទនេះ បណ្ឌិត Phung Quoc Hien ប្រធានគណៈកម្មាធិការ
ហិរញ្ញវត្ថុថវិការរដ្ឋរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមឡាវកម្ពុជានិង
ម៉ីយ៉ាន់ម៉ាជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍កំពុងសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ច
សកល។ ការលើកកំពស់គុណភាពក្នុងការសំរេចចិត្តនិងឃ្លាំមើលក្នុងវិស័យហិរញ្ញវត្ថុ
ថវិការរដ្ឋនឹងលើកកំពស់គុណភាពនិងប្រសិទ្ធិភាពប្រើប្រាស់ប្រភពទុនវិនិយោគ ប្រភព
ចំណាយពីថវិការរដ្ឋនិងលើកកំពស់ប្រសិទ្ធិភាពប្រើប្រាស់ពន្ធរបស់ប្រជាជន។ ពីនោះ
មានទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវរួមចំណែកនាំប្រទេសជាតិសមាហរណកម្មស៊ី
ជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យរឹងមាំ។
ក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី១៧និង១៨សីហា)សន្និសីទបានប្រមូលផ្ដុំទៅលើខ្លឹមសារ៖
បទពិសោធន៍ក្នុងការកសាងគ្រប់គ្រងត្រួតពិនិត្យសវនកម្មការអនុវត្តពង្រាងថវិការរដ្ឋ
បទពិសោធន៍ក្នុងការសំរេចចិត្តឃ្លាំមើលថិវការរដ្ឋឆ្ពោះទៅខឿនហិរញ្ញវត្ថុតម្លាភាព
ប្រសិទ្ធិភាព៕