វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ

វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ - ảnh 1
វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ

          (VOV)_នារសៀលថ្ងៃទី២៦ ធ្នូរ នៅទីក្រុងវៀតច័ន្ទ (ឡាវ) អគ្គលេខា​បក្ស និង
ជាប្រធានរដ្ឋឡាវលោក Chummaly Sayasone បានទទួល​ជួបសន្ទនាជាមួយចាង
ហ្វាងតុលាការប្រជាជនកំពូល​ទៅបំពេញទស្សន​កិច្ច​នៅ​ឡាវ។ នៅទីនេះ លោក 
Chummaly Sayasone បានសម្ដែងនូវក្តី​នូវគោលបំណងភាគីទាំងពីរបន្តកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ ​កសាងប្រភពធនធានមនុស្ស សំរាប់ផ្នែកតុលាការឡាវ ។ រីឯ
ខ្លួនវិញ ​លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖​ការដែលឡាវ​បានរៀបចំ​សន្និ
សីទនៃប្រទេសទាំងបី ឡាវ- កម្ពជា-វៀតណាម អំពីការងារបង្ការ​ ប្រឆាំង​បទល្មើស
ឆ្លងដែន នឹងជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការរវាង​ផ្នែកតុលាការ នៃប្រទេសទាំង
៣វៀតណាម- ឡាវ- កម្ពុជា។ លោក Truong Hoa Binh ក៏បានអះអាងថា៖​បក្ស រដ្ឋ 
រដ្ឋាភិបាលនិងប្រជាជនវៀតណាម​នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីរួមជាមួយឡាវ ពង្រឹងនិង​ពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពជាពិ
សេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវអោយកាន់តែ
​អភិវឌ្ឍន៍​ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ