វៀតណាម-ឡាវឆ្ពោះទៅរកឆ្នាំសាមគ្គីភាព និងមិត្តភាព ២០២២

(VOVWORLD) - នារយៈពេលខាងមុខ ប្រទេសទាំងពីរវៀតណាម និងឡាវនឹងបន្តសម្របសម្រួលគ្នារៀបចំសកម្មភាពជាក់ស្ដែងនានាដូចជា ពង្រឹងទំនាក់ទំនងនយោបាយ ការទូត ធានាកិច្ចការពារជាតិ សន្តិសុខយ៉ាងរឹងមាំ។
វៀតណាម-ឡាវឆ្ពោះទៅរកឆ្នាំសាមគ្គីភាព និងមិត្តភាព ២០២២ - ảnh 1រូបថត៖ baoquocte.vn

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Phankham Viphavanh នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ មករា ឆ្នាំ ២០២២ ដើម្បីធ្វើជាសហប្រធានសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងបានបំផុសឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឡាវ - វៀតណាម ២០២២។ ដំណើរទស្សនកិច្ចនេះបានអះអាងពីស្មារតីសាមគ្គីភាព ជិតស្និទ្ធិ ជំនឿជាក់មុនក៏ដូចជាក្រោយរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ឆ្នាំ ២០២២ គឺជាឆ្នាំដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ និងឡាវ-វៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នារៀបចំរាល់សកម្មភាពរំលឹកខួបទិវាធំៗរបស់វៀតណាម និងឡាវ ដូចជាពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ឆ្នាំ ១៩៦២ - ៥ កញ្ញា ឆ្នាំ ២០២២) និង ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។

នារយៈពេលខាងមុខ ប្រទេសទាំងពីរវៀតណាម និងឡាវនឹងបន្តសម្របសម្រួលគ្នារៀបចំសកម្មភាពជាក់ស្ដែងនានាដូចជា ពង្រឹងទំនាក់ទំនងនយោបាយ ការទូត ធានាកិច្ចការពារជាតិ សន្តិសុខយ៉ាងរឹងមាំ។ ជាពិសេសចាត់ទុកវិស័យអប់រំបណ្ដុះបណ្ដាល ការអភិវឌ្ឍធនធានមនុស្សគឺជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលមានលក្ខណៈ“លោតផ្លោះ” ។

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានអះអាងសារជាថ្មីម្តងទៀតថា ទំនាក់ទំនង រវាងវៀតណាម និងឡាវ បន្តត្រូវបានពង្រឹង និងពូនជ្រុំដោយឥតឈប់ឈរ ពង្រឹងជំនឿទុកចិត្តខាងនយោបាយ ក៏ដូចជាបង្កើតការឯកភាពគ្នាក្នុងការដឹកនាំ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ