វៀតណាម-ឡាវជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជន

វៀតណាម-ឡាវជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជន - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈHoàng Chương/Vietnam+)


(VOVworld)-នាថ្ងៃទី១០កញ្ញា នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក​Asang Laoly សមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្រ្តីឡាវ បានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក
Nguyen Quang Thang អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាល ដែលកំពុងបំពេញ
ទស្សនកិច្ចការងារនៅឡាវ។ ក្នុងជំនួប ភាគីទាំងមានគោលបំណងថា ក្នុងរយៈ
ពេលខាងមុខភាគីទាំងពីរនិងបន្ត បង្កើនការផ្លាស់ប្តូរបទពិសោធន៌ រួមចំណែក
ជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

          ក៏ក្នុងថ្ងៃដ៏ដែលនៅទីក្រុងហាណូយ​វៀតណាម ឧត្តមសេនីយ៌ទោលោក
Nguyen Quoc Khanh អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានទទួល
ជួបជាមួយ វរសេនីយ៌ឯកលោក Sing sạ vắt Phôm mạ sặc ប្រធានស្នងការនៃ
ស្នងការដ្ឋានវិស្វកម្មកងទ័ពប្រជាជនឡាវ ដែលកំពុងមានដំណើរទស្សនកិច្ចការ
ងារនៅវៀតណាម។ ក្នុងជំនួប​ភាគីទាំងពីរបានអះអាងថា នាពេលខាងមុខ នឹង
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីរៀនសូត្របទពិសោធន៌ពីគ្នា
ទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ