វៀតណាម-ឡាវអភិវឌ្ឍន៍ទំនាក់ទំនងភាតរៈភាព

(VNA) – នារសៀលថ្ងៃទី ៤ តុលា នៅទីក្រុងវៀងច័ន្ធ ឡាវ អគ្គនាយករោងសម្ព័ន្ធ
ក្រុមហ៊ុន Hoang Anh Gia Lai លោក Nguyen Van Minh និងប្រធានសម្ព័ន្ធ បាល់ទាត់
ជាតិឡាវ លោក Viphet Sihachak បានចុះហេត្ថលេខាលើកិច្ចសន្យា អំពីការដែល
សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai របស់វៀតណាមនឹងផ្តល់ ជំនួយខាងហិរញ្ញរត្ថុ
សំរាប់សម្ព័ន្ធបាល់ទាត់ឡាវ ក្នុងរយៈពេល ២ ឆ្នាំ។ ក្នុងពិធី ចុះហេត្ថលេខានេះ
លោក Nguyen Van Minh បានលើកច្បាស់ថា៖ សម្ព័ន្ធ ក្រុមហ៊ុន Hoang Anh Gia Lai ដ៏សប្បាយរីរាយណាស់បានរួមចំណែកក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងភាតរៈភាព
វៀតណាម-ឡាវ តាមរយៈការផ្តល់ជំនួយនេះ ។ អគ្គលេខាធិការសម្ព័ន្ធបាល់ទាត់
ឡាវ លោក Xaybandith Rasaphone បាន សម្តែងនូវជំនឿជឿជាក់ថា៖ ការជួយ
ឧបត្ថម្ភជាក់ស្តែងរបស់ Hoang Anh Gia Lai មានសារៈសំខាន់ក្នុងការលើកកំពស់
សមត្ថភាពរបស់ក្រុមបាល់ទាត់ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ