វៀតណាម-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ឧសភា កិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម - ឡាវ បានប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ (ឡាវ)។ គណៈប្រតិភូវៀត ណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Huynh Thanh Dat។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងទូរគមនាគមន៍ឡាវ លោក Boviengkham Vongdara បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍រវាងឡាវនិងវៀតណាម ទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈ ពេលកន្លងមក ដូចជា៖ រៀបចំការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ទាំងពីរ; អភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់ឡាវ; ការ ផ្ទេរបច្ចេកវិទ្យា ចងសម្ព័ន្ធអាជីវកម្ម; លើកទឹកចិត្តដល់មូលដ្ឋាននៅតាមព្រំដែន បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។
ចំណែកខាងភាគីវៀត ណាមវិញ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Huynh Thanh Dat បាន សង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់កិច្ចសហប្រតិបត្តិការលើវិស័យ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយឡាវ ដោយចាត់ទុកបច្ចេកវិទ្យានិងនវានុវត្តន៍គឺជា កត្តាសំខាន់ និងជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសនីមួយៗ។
ភាគីទាំងពីរបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាល ២០២៤ - ២០២៦ រួមមាន៖ ការកសាងស្ថាប័ន និងក្របខ័ណ្ឌច្បាប់; ផ្លាស់ប្តូរគណៈ ប្រតិភូជាប្រចាំនៅគ្រប់កម្រិត; ការស្រាវជ្រាវ អភិវឌ្ឍ ប្រើប្រាស់ ផ្ទេរបច្ចេកវិទ្យានិង នវានុវត្តន៍; ការអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពជួរអ្នកគ្រប់គ្រង។ ល៕