វៀតណាមអាចបង្កើនទំហំពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារឥណ្ឌាបន្ថែម ៦៣៣ លានដុល្លារទៀត

(VOVWORLD) - ធនាគារ Standard Chartered (វៀតណាម) បានប្រកាសនៅថ្ងៃទី ១៣ ខែតុលា នូវរបាយការណ៍ស្តីពីឱកាសពាណិជ្ជកម្មអន្តរជាតិ។ 
វៀតណាមអាចបង្កើនទំហំពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារឥណ្ឌាបន្ថែម ៦៣៣ លានដុល្លារទៀត - ảnh 1 សហគ្រាសនៅទីក្រុងហូជីមិញអនុវត្តបែបបទនាំចេញនៅកំពង់ផែ Cat Lai (រូបថត៖ nhandan.com.vn)

តាមនោះសហគ្រាសវៀតណាម អាចបង្កើនទំហំពាណិជ្ជកម្មនាំចេញប្រចាំឆ្នាំ ទៅកាន់ទីផ្សាឥណ្ឌាបន្ថែមចំនួន ៦៣៣ លានដុល្លារទៀត។ ក្នុងទិសដៅផ្ទុយទៅវិញ សហគ្រាសឥណ្ឌាអាចជំរុញការនាំចេញមកវៀតណាមបន្ថែមទៀតចំនួន ៤៧៥ លានដុល្លារក្នុងមួយឆ្នាំ។ ជាមួយនឹងសក្តានុពលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុប រវាងវៀត ណាមនិងឥណ្ឌា អាចកើនឡើង ១,១ ពាន់លានដុល្លារ។

នៅក្នុងបរិបទនៃទីផ្សារ ដែលងើបឡើងវិញពីផលប៉ះពាល់នៃការរីករាល ដាលជំងឺរាតត្បាត-១៩ របាយការណ៍នេះបានវាយតម្លៃថា ពាណិជ្ជកម្មពិភពលោកគឺជាកត្តាសំខាន់បំផុត ដើម្បីជំរុញកំណើននិងវិបុលភាព។ យ៉ាងណាមិញ វិស័យលក់រាយនិងលក់ដុំរបស់វៀតណាម មានសក្តានុពលខ្ពស់បំផុតសម្រាប់កំណើននាំចេញទៅកាន់ ឥណ្ឌា ដែលស្ថិតក្នុងកម្រិត ៨៧ លានដុល្លារ។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក្នុងចំណោមដៃគូពាណិជ្ជកម្មចំនួន ១០ របស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌានៅក្នុងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ