វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការច្បាប់និងយុត្តិធម៌


វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការច្បាប់និងយុត្តិធម៌ - ảnh 1
វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការច្បាប់និងយុត្តិធម៌ (Image: VNA)

(VOVworld) – ក្រសួងយុត្តិធម៌វៀតណាមនិងក្រសួងយុត្តិធម៌អ៊ីតាលីនឹង​ចុះហត្ថលេខាលើអនុស្សារវរណៈសហប្រតិបត្តិការនាពេលខាងមុខ។ នេះ
គឺជា ខ្លឹមសារដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong
និង សមភាគីអ៊ីតាលី លោក Andrea Orlando បានឯកភាពនៅកិច្ចចរចារនា
ថ្ងៃទី ៩ កក្កដា នៅរដ្ឋធានី Rome ក្នុងដំណើទស្សនកិច្ចនៅអ៊ីតាលីរបស់ក្រុម
ការងារ ក្រសួងយុត្តធម៌វៀតណាម។ លោក Ha Hung Cuong បានស្នើរឲ្យ
ក្រសួងយុត្តិធម៌នៃប្រទេសទាំង ២ ដំណើរការចរចារអំពីកិច្ចព្រមព្រៀងជួយ
ឧបត្ថម្ភយុត្តិធម៌ខាងស៊ីវិលយ៉ាងឆាប់ៗសំដៅរួមចំណែកការពារប្រជាពល
រដ្ឋវិនិយោគិនរបស់ប្រទេសនិមួយៗ  ព្រមទាំង អនុវត្តភារកិច្ចជាសមាជិក
នៃសន្និសីទ La Hay ស្តីពីយុត្តិធម៌ អន្តរជាតិប្រកបដោយប្រសិទ្ធភាព
ផងដែរ។ បន្ទាប់ពីការចរចារ ភាគីទាំង ២ បានដំណើការសន្ទនាតុមូល
អំពីបញ្ហាជំនាញ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ