វៀតណាមអ៊ីតាលីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគ

(VOVworld)-​ ក្នុងក្របខ័ណដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នា
រសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួល
ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi នៅវិមាន
ប្រធានរដ្ឋ។ប្រធានរដ្ឋលោក Truong Tan Sang សំដែងជំនឿជាក់ថា នាចុងឆ្នាំនេះ
 ពេលដែលប្រទេសទាំង២ទទួលបានជោគជ័យក្នុងកិច្ចចរចារស្ដីពីកិច្ច
ព្រមព្រៀងពាណិជ្ចកម្មសេរីវៀតណាម-EU (FTA) នោះយថាទស្សន៍និងឱកាស
សហប្រតិបត្តិការថ្មីនឹងបន្តបានបើកទូលាយ។លោកប្រធានរដ្ឋក៏បានស្នើរដែរ
ថា នាពេលខាងមុខ ភាគីទាំង២បន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់ជាន់
ថ្នាក់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច​ ពាណិជ្ចកម្មនិងវិនិយោគ​ ជាពិសេសលើ
វិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងឧស្សាហកម្មកែច្នៃ ដោយអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាក្រុមហ៊ុនអ៊ីតាលីធើ្វ
អាជីវកម្មដ៏យូអង្វែងនៅវៀតណាម។លោក Truong Tan Sang មានគោល
បំណង អ៊ីតាលីនឹងគាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យជាមួយសហភាពអឺរ៉ុប​ (EU) ហើយអះអាងថា វៀតណាមនឹងជាស្ពាន
តភ្ជាប់ដើម្បីអ៊ីតាលីបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ាន។

វៀតណាមអ៊ីតាលីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្មនិងវិនិយោគ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំដៃ)​ និង
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi​ (រូបថត៖TTXVN)


រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi អះអាងថា អ៊ីតាលី
យកចិត្តទុកដាក់ និងមានគោលបំណងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត
ជាមួយវៀតណាម លើកតម្លៃពាប្រាក់ណិជ្ចកម្មរទ្វេភាគីឡើង៥ពាន់លាន
ដុល្លារ ដោយសន្យាធើ្វជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាង
វៀតណាមនិង EU។​លោក​នាយករដ្ឋមន្រ្តីសំដែងការព្រួយបារម្ភដល់
បម្រែបម្រួលនាពេលថ្មីៗនេះលើសមុទ្រខាងកើត ហើយមានគោលបំណង
ថាភាគីទាក់ទិននានាត្រូវការដោះស្រាយ ភាពតានតឹងដោយឈរលើការ
គោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ