វៀតណាម-អ៊ីតាលីបើកចេញឱកាសសហប្រតិបត្តិការលើវិស័យម៉ូដ
|
វៀតណាម-អ៊ីតាលីបើកចេញឱកាសសហប្រតិបត្តិការលើវិស័យម៉ូដ (Image: Vietnam+) |
(VOVworld) – នារសៀលថ្ងៃទី ២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលី
លោក Nguyen Hoang Long និងអ្នករចនាម៉ូដ Minh Hanh បានជួប ធ្វើការនិងផ្លាស់ប្តូរ
បទពិសោធន៍ជាមួយប្រធានក៏ដូចជាអ្នកជំនាញការនៃក្រុមហ៊ុន ម៉ូដអ៊ីតាលី Gattinoni អំពីរាល់បញ្ហាលើវិស័យម៉ូដ។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoang Long
សង្ឃឹមថា៖ ការជួបធ្វើការនេះគឺជាគ្រឹះស្ថានសំខាន់ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការ
លើវិស័យម៉ូដរវាងវៀតណាមនិងអ៊ីតាលីនាពេលខាងមុខ។ ភាគីទាំង ២ ទទួលបាន
កិច្ចព្រមព្រៀងជាមួយសមាគម តម្បាញ់កាត់ដេរនិងម៉ូដទីក្រុង Rome (អ៊ីតាលី) អំពី
ការរៀបចំការបង្ហាញម៉ូដវៀត ណាមនៅទីក្រុង Rome នាខែ កញ្ញា ខាងមុខ និងការ
បង្ហាញម៉ូដរបស់ Rome នៅ វៀតណាម នាខែ ធ្នូ ឆ្នាំ ២០១៤ ផងដែរ។ តាមរយៈ
បណ្ដាការបង្ហាញម៉ូដនេះ ក៏ដូចជាវត្តមានរបស់អ្នករចនាម៉ូដវ័យក្មេងរបស់វៀតណាម
និងអ៊ីតាលី ប្រទេស ទាំង ២ នឹងបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគតឲ្យបាន
ខ្លាំងក្លាថែមទៀត៕