វៀតណាម-អ៊ីតាលីបង្កើតគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

(VOVWORLD) -  នារសៀលថ្ងៃទី ៣០ ខែមិថុនា ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមនិងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលីបានរៀបចំពិធីចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ លើកិច្ចព្រមព្រៀងបង្កើតគណៈកម្មាធិ ការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីភ្នាក់ងារទាំងពីរផងដែរ។

វៀតណាម-អ៊ីតាលីបង្កើតគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំតាមប្រ ព័ន្ធវីដេអូ រវាងអនុរដ្ឋមន្រ្តី លោក Hoang Quoc Vuong និងរដ្ឋលេខា ធិការ អនុរដ្ឋមន្រ្តី Manlio Di Stefano។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយជំងឺរាតត្បាត ព្រមទាំងត្រៀមទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាដើមខែសីហាខាងមុខ។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Hoang Quoc Vuong បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀត ណាមនិងអ៊ីតាលីមានលក្ខណៈប្រហាក់ប្រហែលគ្នានិងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ នេះគឺជាឧត្តមភាពធំបំផុតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

“យើងតែងតែជឿជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងទទួលបានសន្ទុះលូតលាស់ឡើងវិញ នៅពេលដែល ជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រងពេញលេញ។ ជាពិសេស នៅក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគ IPA រវាងវៀតណាមនិងសហភាពអឺរ៉ុបបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហាឆ្នាំនេះ ពោលគឺ កិច្ចព្រមព្រៀងទាំងពីរនេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់សហគមន៍អាជីវកម្មទាំងសងខាង។ ក្នុងឱកាសនេះយើងអំពាវនាវដល់បណ្តាសហគ្រាសអ៊ីតាលី បន្តការវិនិយោគយ៉ាងខ្លាំងនៅវៀតណាម ជាពិសេសលើឧស្សាហកម្មឧបត្ថម្ភវាយនភ័ណ្ឌ និងស្បែកជើងជាដើម”។ នេះបើយោងតាមប្រសាសន៍របស់លោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ