វៀតណាមអនុម័តលើកម្មវិធីផ្ទេរប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី៣ មិថុនា បាន អនុម័តលើ “កម្មវិធីផ្ទេរប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០”។
ប្រព័ន្ធ e-Cabinet ត្រូវបានចាត់ទុកថា ជាសកម្មភាពដើមដំបូងក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម (រូបថត៖ Viettel) |
កម្មវិធីគឺសំដៅអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ក៏ដូចជាបង្កើតឡើងសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀត ណាមដែលមានសមត្ថភាពប្រកួតប្រជែងជាសកលផងដែរ។
យោងតាមកម្មវិធីនេះ ៨០%នៃសេវាកម្មសាធារណៈតាមអនឡាញ កម្រិត ៤ នឹងត្រូវបានផ្គត់ផ្គង់លើមធ្យោបាយខុសៗគ្នាជាច្រើន រួមមាន ឧបករណ៍ចល័ត។ ១០០%នៃមូលដ្ឋានទិន្នន័យជាតិដែលបម្រើការអភិវឌ្ឍ រដ្ឋាភិបាលអេឡិចត្រូនិក រួមទាំងមូលដ្ឋានទិន្នន័យជាតិស្ដីពីចំនួនប្រជាជន ដីធ្លី ការចុះបញ្ជីសហគ្រាស ហិរញ្ញវត្ថុ និងធានារ៉ាប់រង នឹងត្រូវបានសម្រេច តភ្ជាប់និងចែករំលែកលើទូទាំងប្រទេស។ គោលដៅមួយទៀតគឺវៀតណាម នឹងឈានចូលក្នុងក្រុមប្រទេសទាំង៧០ដែលមានរដ្ឋាភិ បាលអេឡិចត្រូនិក (EGDI) ផងដែរ។
ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលវិញ គោលដៅគឺដល់ឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលនឹងស្រូបយក ២០%នៃ GDP វៀតណាមស្ថិតនៅក្នុងក្រុម ប្រទេសទាំង៥០ដែលនាំមុខគេខាងបច្ចេកវិទ្យាព័ត៌មាន ក្រុមប្រទេសទាំង ៥០ដែលនាំមុខគេខាងសន្ទស្សន៍ប្រកួតប្រជែង (GCI) និងក្រុមប្រទេសទាំង ៣៥ដែលនាំមុខគេក្នុងការផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិត (GII)៕