វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ”
(VOVWORLD) - វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រ តៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបថត៖ TTXVN) |
នាថ្ងៃទី ២០ ឧសភា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរព័ត៌មានអំពីគោលនយោបាយ “ចិនតែមួយ” របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា ឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ” ទទួលស្គាល់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកបាននៃទឹកដី ចិន វៀតណាមរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងស៊ីវិល ក្រៅរដ្ឋាភិបាលជាមួយតៃវ៉ាន់ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ ... ដោយមិនអភិវឌ្ឍន៍ទំនាក់ទំនងកម្រិតរដ្ឋណាមួយជាមួយតៃវ៉ាន់។ វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក៕