វៀតណាមអនុវត្តរាល់វិធានការដើម្បីការពារអ្នកនេសាទដែលត្រូវចិនចាប់ឃុំខ្លួន
(VOV)_នាថ្ងៃទី១០ កក្កដា ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរ ទេសវៀតណាម ឆ្លើយសំនួរអំពីបណ្ដាវិធានការការពារអ្នកនេសាទវៀតណាមចំនួន ៦នាក់នៅលើនាវា Qng 94912 TS ដែលត្រូវចិនចាប់ឃុំខ្លួននាថ្ងៃទី៣ កក្កដាមក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា៖
ក្រោយពីទទួលបានព័ត៍មានអំពីបញ្ហានេះ ក្រសួងការបរទេសវៀតណាម បាន បញ្ជាណែនាំស្ថានទូត ក៏ដូចជាបណ្ដាស្ថាប័នការបរទេសផ្សេងៗរបស់វៀតណាម
នៅចិន អនុវត្តគ្រប់វិធានការដើម្បីការពារប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបាន
បញ្ហានេះ៖
“ តាមព័ត៍មានថ្មីបំផុតពីអគ្គស្ថានកុងស៊ូលវៀតណាមប្រចាំនៅ Guǎngzhōu នាព្រឹកថ្ងៃទី១០ កក្កដា ថា៖សុខភាពរបស់បណ្ដាអ្នកនេសាទនៅស្ថិរភាព។ នា
បច្ចុប្បន្ន អគ្គស្ថានកុងស៊ូល Guǎngzhōu ក៏ដូចជាស្ថាប័នទាក់ទិននានា កំពុង រួមសហការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហានេះ។”
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
ឆ្លើយសំនួរអំពីការដែលនាពេលថ្មីៗនេះ ជនជ្រុលនិយមមួយចំនួននៅកម្ពុជា បានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Le Hai Binh បានលើកច្បាស់ថា៖ នេះគឺជាសកម្មភាពខុសឆ្គង បង្កអស្ថិរភាពសណ្ដាប់ ធ្នាប់ នៅកម្ពុជា មិនសមស្របទៅនឹងទំនាក់ទំនងជិតខាងមិត្តភាព ប្រពៃណី សហប្រតិ បត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។វៀតណាមស្នើរដ្ឋ
អំណាចកម្ពុជាអោយមានបណ្ដាវិធានការគតិយុត្តិដើម្បីរាំងស្កាត់អំពើខុសឆ្គងនេះ៕