វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី ៧ ប្រកបដោយជោគជ័យ

(VOVWORLD) -  វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី ៧ ប្រកបដោយជោគជ័យ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Pham Thu Hang។
(រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី២៥ ខែកក្កដា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលបានស្នើឱ្យបង្ហាញទស្សនៈរបស់វៀតណាមអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ របស់កម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖ ក្នុងនាមជាប្រទេសជិតខាងរបស់កម្ពុជា និងជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) វៀតណាមជានិច្ចកាលមានបំណងចង់ឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព; ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ដោយស្មារតីនោះ វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ