វៀតណាមអបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) នាថ្ងៃទី ៩ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ 
វៀតណាមអបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា - ảnh 1ប្រជាពលរដ្ឋខ្មែរចូលរួមសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិ (រូបថត៖ Nguyen Vu Hung/TTXVN)

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើកម្រងផ្កាថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញផ្ញើលិខិតអបអរសាទរថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំវៀតណាមសំខាន់ៗបានអបអរសាទរចំពោះសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក; ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ  កម្ពុជានឹងបន្តទទួលបានសមិទ្ធិផលជាច្រើនបន្ថែមទៀតក្នុងកិច្ចការ កសាងប្រទេសកម្ពុជាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ