វៀតណាម​អំពាវនាវ​ដល់សហគមន៍អន្តរជាតិ​បង្កើនជំនួយឧបត្ថម្ភជូន​ប្រជាជន​នៃ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល

(VOVWORLD) - នៅថ្ងៃទី ១៨ ខែតុលា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាប្រចាំស្ដីពីស្ថានការណ៍នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
វៀតណាម​អំពាវនាវ​ដល់សហគមន៍អន្តរជាតិ​បង្កើនជំនួយឧបត្ថម្ភជូន​ប្រជាជន​នៃ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយសមាជិកនានានៃអង្កការសហប្រជាជាតិបានអបអរសាទរចំពោះបទឈប់បាញ់ដោយឯកតោភាគីរបស់រដ្ឋអំណាច សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី ១៥ ខែតុលាកន្លងទៅ ហើយអំពាវនាវឱ្យបណ្ដាក្រុមប្រដាប់អាវុធចេញសេចក្ដីប្រកាសដូច្នេះផងដែរ។ ប្រឈមនឹងបញ្ហាអសន្តិសុខ ភាពក្រីក្រ ការបាត់បង់លំនៅដ្ឋាន អំពើហិង្សាផ្លូវភេទក្នុងជម្លោះនោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ជំរុញការកសាងទំនុកទុកចិត្ត និងបង្កើនការសន្ទនា ព្រមទាំងលើកត្រដែតសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ សំដៅដោះស្រាយឲ្យបានដល់ឬសគល់នៃមូលហេតុជម្លោះ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យ បង្កើនជំនួយឧបត្ថម្ភពីបរទេសជូនប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីគោលដៅស្ថិរភាព និងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ