វៀតណាមអំពាវនាវដល់សហគមន៍អន្តរជាតិរួមដៃគ្នាជំនះពុះពារលើផលវិបាកដោយសង្គ្រាមដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព
(VOVWORLD) -ង្គប្រជុំអន្តរជាតិសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងចូលរួមរាល់សកម្មភាពរក្សសន្តិភាពអង្គការសហប្រជាជាតិនាពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ̣(ឆ្វេង) (រូបថត៖ vnanet.vn) |
នារសៀលថ្ងៃទី ២៥ ខែមិនា នៅទីក្រុងញូវយ៉ក នៃ សហរដ្ឋអាមេរិក ការិយាល័យស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការជាតិទទួលបន្ទុកការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន និងជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម (ហៅកាត់ថាការិយាល័យ ៧០១) បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) រៀបចំ សិក្ខាសាលាអន្តរជាតិស្ដីពី "ការ ជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាម ការខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងការ អភិវឌ្ឍដោយចីរភាព"។
អញ្ជើញថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបានសង្កត់ធ្ងន់ថា៖វៀតណាមអំពាវនាវដល់សហគមន៍អន្តរជាតិបន្តរួមដៃគ្នាជួយជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាមចំពោះបរិស្ថាន និងមនុស្ស ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ដោយចីរភាព និងចូលរួមយ៉ាងសកម្មថែមទៀតទៅក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមគឺជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយសង្គ្រាម ដើម្បីឈានចូលសម័យអភិវឌ្ឍន៍ថ្មី ហើយក៏ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាច្រើន ក្នុងនោះមានទាំងប្រទេសដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមផងដែរ។
ចំណែកឯលោកស្រី Asako Okai ឧបការីនៃអគ្គនាយក UNDP និងជានាយិការនាយកដ្ឋានជួយឧបត្ថម្ភការដោះស្រាយវិបត្តិបានឲ្យដឹងថា៖ UNDP មានគម្រោងជួយឧបត្ថម្ភវៀតណាមនាពេលខាងមុខ ជាពិសេសគឺតាមរយៈគម្រោងនានាដែលត្រូវបាន UNDP សម្របសម្រួល សំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងបោសសម្អាតគ្រាប់បែកមីន។
លើសពីនេះទៅទៀត អង្គប្រជុំអន្តរជាតិសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងចូលរួមរាល់សកម្មភាពរក្សសន្តិភាពអង្គការសហប្រជាជាតិនាពេលកន្លងទៅ។ ព្រមទាំងសន្យាថានឹងបន្តជួយឧបត្ថម្ភប្រភពធនធានមនុស្សសម្រាប់វៀតណាមនាពេលខាងមុខ ដើម្បីដោះស្រាយផលវិបាកដោយសង្គ្រាម រួមចំណែកទៅក្នុងសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពដោយចីរភាពលើទូទាំងពិភពលោក៕