វៀតណាមអំពាវនាវឱ្យជំរុញការអនុវត្តនូវការសន្យានៃកិច្ចប្រជុំប៊ែរឡាំងស្តីពីលីប៊ី

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ៨ ខែកក្កដា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានការណ៍នៅលីប៊ី និងប្រតិបត្តិការរបស់ស្ថាប័នបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL)។

វៀតណាមអំពាវនាវឱ្យជំរុញការអនុវត្តនូវការសន្យានៃកិច្ចប្រជុំប៊ែរឡាំងស្តីពីលីប៊ី - ảnh 1ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅលីប៊ី (រូបថតៈ VOV)

ដោយរាយការណ៍នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក António Guterres បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពយោធាដែលកំពុងឡើង ជណ្តើរ ជាមួយនឹងការជ្រៀតជ្រែកពីខាងក្រៅ ដែលមិនធ្លាប់មានពីមុន មកនៅក្នុងប្រទេសលីប៊ី។ លោកអគ្គលេខាធិការបានថ្កោលទោសការវាយប្រហារទៅលើជនស៊ីវិល និងទីតាំងស៊ីវិល ក្នុងនោះមានទាំងការវាយប្រ ហារចំនួន ២១ លើក លើមូលដ្ឋានសុខាភិបាល ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូតលោក  Dang Dinh Quy ប្រធានស្ថាប័នបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការជំរុញរាល់ការសន្យាដែលទទួលបានពីកិច្ចប្រជុំប៊ែរឡាំងស្តីពីលីប៊ីកាលពីខែមករាឆ្នាំ ២០២០។  លោកឯកអគ្គរដ្ឋទូតរូបនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសលីប៊ី បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងវិលត្រឡប់ទៅរកការចរចាសន្តិភាព លើបណ្តាញទាំងបី គឺនយោបាយ យោធានិងសេដ្ឋកិច្ច។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះសកម្មភាពនៃស្ថាប័នបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី និងបានចែករំលែកតម្រូវការចាំបាច់សម្រាប់ការតែងតាំងអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិស្តីពីលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ