វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុដល់ឬសគល់អំពើស្ថានភាពនៃអំពើហឹង្សានៅតំបន់ Darfur ប្រទេសស៊ូដង់

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការ (IID) តាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពនៅតំបន់ Darfur ប្រទេសស៊ូដង់។
វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុដល់ឬសគល់អំពើស្ថានភាពនៃអំពើហឹង្សានៅតំបន់ Darfur ប្រទេសស៊ូដង់ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការ (IID) តាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពនៅតំបន់ Darfur ប្រទេសស៊ូដង់ (រូបថត៖ VOV)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅ អ. ស.ប បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាវិជ្ជមាននៅក្នុងប្រទេសស៊ូដង់ នាពេលកន្លងមកនិងបានសម្តែងនូវគោលបំណងថា រដ្ឋាភិបាលអន្តរកាល និងភាគីពាក់ព័ន្ធនានានៅស៊ូដង់ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញផងដែរ។ លោកឯកអគ្គរដ្ឋទូត ក៏បានចែករំលែកអំពីការយកចិត្តទុកដាក់របស់ខ្លួនលើស្ថានភាពអំពើហឹង្សានាពេលថ្មីៗនេះនៅតំបន់ Darfur  ភាគខាងលិច ដែលបណ្តាលឲ្យ មនុស្សជាច្រើនបានស្លាប់ ក្នុងនោះមានស្ត្រីនិងកុមារ ហើយមានបំណងចង់ឲ្យរដ្ឋាភិ   បាលស៊ូដង់ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាតួនាទីឈានមុខក្នុងការការពារជនស៊ីវិល ក៏ដូចជាជំរុញការដោះស្រាយមូលហេតុឲ្យដល់ឬសគល់នៃស្ថានភាពអំពើហិង្សា រវាងសហគមន៍នៅតំបន់ Darfur ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ