វៀតណាមអំពាវនាវឱ្យធានាសិទ្ធិមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហររបស់វៀតណាម ក្នុងការជំរុញ និងការពារការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប ក្នុងនោះ រំលេចលើគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមដែលយកមនុស្សជាមជ្ឈភាព ចាត់ទុកមនុស្សជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ ឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai និងគណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំពិភាក្សាទូទៅស្តីពីរបាយការណ៍បច្ចុប្បន្នភាពរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអំពីស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាប្រចាំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេង ទៀតនៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី ១៣ កញ្ញា បានថ្លែងសុន្ទរកថានៅក្នុង សម័យប្រជុំពិភាក្សាទូទៅស្តីពីរបាយការណ៍ធ្វើបច្ចុប្បន្នភាពរបស់ឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស លោក Volker Türk ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សទូទាំងពិភពលោក។
ក្នុងសុន្ទរកថា លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានវាយតំលៃខ្ពស់ ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងការជំរុញសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអះអាងថា វៀតណាមគាំទ្រសកម្មភាពរបស់ការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្ស ដើម្បីជំរុញនិងការពារសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់។ លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហររបស់
វៀតណាម ក្នុងការជំរុញ និងការពារការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប ក្នុងនោះ រំលេចលើគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមដែលយកមនុស្សជាមជ្ឈភាព ចាត់ទុកមនុស្សជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ ឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយការបែកបាក់និង ភាពខុសប្លែកគ្នាផ្នែកនយោបាយ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការកសាង ទំនុកចិត្ត ក្នុងនោះមានវិធានការតាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីធានាឲ្យប្រជាជនជុំវិញពិភពលោកទទួលបានសិទ្ធិមនុស្សយ៉ាងពេញលេញ៕