វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបនឹងគ្រោះអាសន្នភេរវកម្ម
(VOVWORLD) - នៅថ្ងៃទី ១៩ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំស្ដីពីការគំរាមកំហែងរបស់អ្វីដែលហៅថា“ រដ្ឋអ៊ីស្លាម” (IS/Da’esh) ស្វ័យប្រកាសចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
កិច្ចប្រជុំនេះត្រូវបាន រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក S. Jaishankar ដឹកនាំ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែសីហាឆ្នាំ ២០២១ ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកត្រដែតកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព សំដៅដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ចំពោះការគំរាមគំហែងដ៏ធ្ងន់ធ្ងរពីការធ្វើសកម្មភាពរបស់ IS នារយៈពេលកន្លងទៅ។ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ថាចំបាច់ត្រូវជំរុញរាល់វិធានការប្រយុទ្ធប្រឆាំងភេរវកម្មដ៏ទូលំទូលាយ និងធានាកិច្ចខិតខំប្រឹងប្រែងរួម ដែលសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផងដែរ៕