វៀតណាមអំពាវនាវឱ្យបង្កើនសន្តិសុខ សុវត្ថិភាព និងតួនាទីរបស់ស្ត្រី​ក្នុងប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមក៏មានគោលបំណងថានឹងទទួលបានការគាំទ្រពីដៃគូនានាក្នុងដំណើរការរៀបចំដាក់ពង្រាយអង្គភាពនប៉ូលីសរក្សាសន្តិភាពជាលើកដំបូងនាពេលខាងមុខ។
វៀតណាមអំពាវនាវឱ្យបង្កើនសន្តិសុខ សុវត្ថិភាព និងតួនាទីរបស់ស្ត្រី​ក្នុងប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានអចិន្ត្រៃយ៍ស្ថានបេសកកម្មរបស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

នាថ្ងៃទី ២០ កុម្ភៈ គណៈកម្មាធិការពិសេសទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (C-34) បានបើកសម័យប្រជុំពេញអង្គស្តីពីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៤។ អញ្ជើញចូលរួមការពិភាក្សានេះ លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានអចិន្ត្រៃយ៍ស្ថានបេសកកម្មរបស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំង និងមូលដ្ឋានរបស់ស្ថានបេសកកម្មនានា ជាពិសេសប្រឈមមុខនឹងហានិភ័យនៃការបង្កើនសកម្មភាពអរិភាព និងការវាយប្រហារដោយមានចេតនាទៅលើបុគ្គលិកអង្គការសហប្រជាជាតិ។ លោកបានអះអាងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនដែលមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិដែលកំណត់ដោយអង្គការសហប្រជាជាតិដើម្បីអនុវត្តន៍កម្មវិធី “ភាពជាដៃគូត្រីភាគី” វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូអន្តរជាតិដើម្បីលើកកំពស់គុណភាពបុគ្គលិករក្សាសន្តិភាព ជាពិសេសក្នុងដំណាក់កាលមុនពេលអនុវត្តន៍។  វៀតណាមក៏មានគោលបំណងថានឹងទទួលបានការគាំទ្រពីដៃគូនានាក្នុងដំណើរការរៀបចំដាក់ពង្រាយអង្គភាពនប៉ូលីសរក្សាសន្តិភាពជាលើកដំបូងនាពេលខាងមុខ។

C-34 គឺជាទីភ្នាក់ងារឯកទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមាន
មុខងារពិនិត្យ និងពិភាក្សារាល់បញ្ហា និងសំណើដំណោះស្រាយជូនភាគីពាក់ព័ន្ធក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ