វៀតណាមអំពាវនាវឱ្យបញ្ឈប់ជម្លោះ និង ស្ដារសន្តិភាព​ឡើងវិញ​នៅ​អ៊ុយក្រែន

(VOVWORLD) - វៀតណាមតាមដានយ៉ាងដិតដល់ ហើយមានការព្រួយបារម្ភពិសេសចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅអ៊ុយក្រែន។
វៀតណាមអំពាវនាវឱ្យបញ្ឈប់ជម្លោះ និង ស្ដារសន្តិភាព​ឡើងវិញ​នៅ​អ៊ុយក្រែន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១០ តុលា និងថ្ងៃទី ១២ តុលា នៅចំពោះមុខការវិវឌ្ឍ គួរឱ្យកត់សម្គាល់នាពេលថ្មីៗទាក់ទងនឹងអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិ បានបន្តបើកសម័យប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមតាមដានយ៉ាងដិតដល់ ហើយមានការព្រួយបារម្ភពិសេសចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅអ៊ុយក្រែន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់ ឬ គំរាមកំហែងប្រើប្រាស់អាវុធក្នុងទំនាក់ទំនងអន្តរជាតិ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា។ វៀតណាមបន្តអំពាវនាវឱ្យបញ្ឈប់ជម្លោះ ស្ដារសន្តិភាព ការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងបន្តជំរុញការសន្ទនា និងការចរចាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងសម្រាប់ការខ្វែងគំនិតគ្នា ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគិតគូរពីផលប្រយោជន៍ និងការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវរបស់ភាគីពាក់ព័ន្ធនានា ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ក្រោយពីសម័យពិភាក្សា មហាសន្និបាតអង្គការសហប្រជាជាតិបានពិចារណា និងបោះឆ្នោតអនុម័តលើសេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តស្តីពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ